បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យរថយន្តដឹកទំនិញចម្រុះដែលសង្ស័យមានផ្ទុកនូវទំនិញគ្មានគុណភាពពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ត្រង់ចំនុចខាងកើតច្រកបឹងត្រកួនចម្ងាយប្រមាណ ១គម ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញជាប្រភេទកម្ទេចមីដែលជាកាកសំណល់មីកញ្ចប់បានចំនួន ៨៩ការ៉ុង ស្មើនឹង ១៤២,៤០០កញ្ចប់តូច សរុប២. ២២៥ គីឡូក្រាម។ បន្ទាប់ពីធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕
មតិយោបល់