ព័ត៌មានជាតិ

បុរសម្នាក់លោតទឹកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញៈ បុរសម្នាក់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនបានសម្រេចដោយ បន្សល់ទុកម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្លួន និង ស្បែកជើងផ្ទាត់ពណ៌ស្វាយមួយគូរនៅលើស្ពាន ដោយមិនដឹងមានវិបត្តិអ្វីនោះទេ នៅលើស្ពានជ្រោយចង្វារ បង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋជាខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡេីយទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 1E-2599 មកឈប់នៅលើស្ពាន ជ្រោយចង្វារហើយចុះពីលើម៉ូតូ រួចធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួនពីលើស្ពាននេះ បានសម្រេច ដោយបន្សល់ទុក ម៉ូតូសណ្តោងរម៉ករបស់ខ្លួន និង ស្បែកជើងផ្ទាត់ពណ៌ស្វាយមួយគូរនៅលើស្ពាន ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ បញ្ហាផ្ទាល់ខ្លួន ឬ បញ្ហាគ្រួសារ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ រួចយកម៉ូតូទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកបណ្តោះអាសន្ន៕

 

មតិយោបល់