អង្គការអាវកាសអាមេរិក NASA ទើបតែបានសាក់ល្បងប្រកបដោយជោគជ័យនៅប្រភេទកាំជ្រួចមីស៊ីលសម្រាប់ដឹកជញ្ជូលឡើងទៅលើដែនអាវកាស់មានឈ្មោះថា Space Launch System (SLS)។ នេះជាការសាក់ល្បងលើកទីពីរហើយដោយជោគជ័យ។ ក្រោយការសាកល្បងនេះ មីស៊ីខាងលើនឹងចាប់ផ្តើមដឹកជញ្ជូនយ៉ានអាវកាស់ឡើងទៅកាន់ស្ថាននីយអាវកាស់អន្តរជាតិ។ ការបាញ់សាក់ល្បងធ្វើឡើងនៅទីតាំងកាំជ្រូចមីស៊ីលPromontory រដ្ឋUtah ។កាំជ្រួចមីស៊ីលខាងលើផលិតឡើងដោយក្រុមហ៊ុន Orbital ATK ជាក្រុមហ៊ុនដៃគូរបស់អង្គការណាហ្សា។ នៅក្នុងតំណាក់នៃការបាញ់ ការដុតបញ្ចេះឧស្មាន់ធ្វើឡើងក្នុងរយៈពេល១២៦វិនាទី បង្កើតឲ្យមានកម្លាំងជម្រុញរហូតដល់ទៅ3,6លានផោន។ កាំជ្រួចមីស៊ីលដឹកជញ្ជូនខាងលើមានតម្លៃ3,6លានដុល្លារ ហើយនៅពេលបាញបង្កើតឲ្យមានកម្តៅរហូតដល់ទៅ2500អង្សាសេ។ ក្រោយបញ្ចប់ការសាក់ល្បងកាំជ្រួចមីស៊ីលខាងលើនឹងប្រើប្រាស់សម្រាបញ្ចូនយានឡើងទៅលើអាវកាស់ កាំជ្រួចមីស៊ីលនេះមានប្រព័ន្ធថាមពលចំនួយ៥ជាន់ ទើបអាចហោះហើរទៅដល់គោលដៅដែលនៅឆ្ងាយដាច់ស្រយាល។ មីស៊ីលអាចបញ្ចូនទម្ងាន់130តោនឡើងទៅលើលំហអាកាស។អគ្គនាយកក្រុមហ៊ុនផលិតមីស៊ីលខាងលើបានឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយ Orbital ATK ទើបយើងអាចផលិតបានម៊ីស៊ីលដែលមានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្នអាមេរិកប្រើប្រាស់កាំជ្រួចមីស៊ីលរបស់រុស្ស៊ីដើម្បីបញ្ចូនយានអាវកាស់ ដឹកទំនិញក៏ដូចជាស្រាវជ្រាវឡើងទៅតារាវិថិផែងដី។ ដោយសារតែរុស្ស៊ីនិងអាមេរិកកំពុងតែប្រឈមវិវាទបណ្តាលមកពីវិបត្តិអ៊ុយក្រែននិងការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ីធ្វើឲ្យអាមេរិកចាំបាច់ត្រូវតែផលិតមីស៊ីលសម្រាប់រុញដោយខ្លួនឯងទើបមានសុវត្ថភាព៕
ព័ត៌មានជាតិ
មតិយោបល់