ព័ត៌មានជាតិ

ម៉ូតូឌ្រីមសង់បើកបំពានភ្លើងស្តុប ត្រូវរថយន្តលុចស៊ីសបុក បណ្តាលឲ្យរងខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ និង៣៦ នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង យុវជនម្នាក់បើកម៉ូតូឌ្រីមសង់០១៨ មួយគ្រឿង បំពានភ្លើងស្តុប ត្រូវរថយន្តលុចស៊ីសមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BA-4244 បុកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតត្រង់ចំណុចស្តុបឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យតាមនីតិវិធី និងឲ្យភាគីទាំងសងខាង ធ្វើការសម្រុះសម្រួលគ្នា ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់