ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីលោក Boris Johnson ធ្វើចត្តាឡីស័ក ១០ថ្ងៃ ខណៈអង់គ្លេសត្រៀមបើកប្រទេសឡើងវិញ

 

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នឹងត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១០ថ្ងៃ បន្ទាប់ពីធ្លាប់ប៉ះពាល់ជាមួយរដ្ឋមន្ត្រីម្នាក់ដែលត្រូវបានតេស្ដ វិជ្ជមាន COVID-19 ខណៈអង់គ្លេសត្រៀមបើកប្រទេសឡើងវិញ។ នេះបើតាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស

ក្រៅពីលោក Boris Johnson រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak ក៏បានសម្រេចចិត្តធ្វើចត្ដាឡីស័កខ្លួនឯងផងដែរ ក្រោយចូលរួមកិច្ចប្រជុំជាមួយ
រដ្ឋមន្រ្តីសុខាភិបាល លោក Sajid Javid កាលពីសប្ដាហ៍មុន។ លោក Sajid Javid បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 តែលោករោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះ។

បើតាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃនៅឯវិមាន Chequers ដែលជាគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី ខណៈលោក Rishi Sunak ក៏នឹងចូលរួមធ្វើចត្តាឡីស័កដោយខ្លួនឯងផងដែរ៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់