ព័ត៌មានជាតិ

ស្រាវជ្រាវ​បង្រ្កាប​ជនសង្ស័យ​ចំនួន០៤​នាក់​ ពាក់ព័ន្ធ​ករណី​ប្លន់​ប្រដាប់ដោយអាវុធ

​ប៉ៃលិនៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​០៤​នាក់​ ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​កំហែង​យក ​(​ប្លន់​)​ ។​

​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២១​ ចំណុច​ដីចំការ​ជាប់​អូរ​ ស្ថិត​ក្នុងភូមិ​អូរ​ឫ​ស្សី​ក្រោម​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ករណី​ខាងលើ​ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​សហការ​ធ្វើ​ស៊ើបអង្កេត​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ ក្នុង​ករណី​ប្លន់​ប្រដាប់​អាវុធ​តាំងពី​យប់​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២១​ រហូត​ដល់​ ព្រឹក​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ដោយ​មានការ​សង្ស័យ​ ពី​កន្លែង​លាក់ខ្លួន​របស់​ជន​ង្ស័​យ​ កម្លាំង​បាន​ធ្វើការ​បែងចែក​ជា​០២​ក្រុម​ ដឹកនាំ​កម្លាំង​លោក​វរសេនីយ៍ត្រី​ ឡោ​ ពុធ ​អធិការរង​ ពេល​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ នៅ​ចំណុច​ចម្ការ​ដំ​ឡូ​ខាងកើត​សៃ​ឡូ​តា​ឡិ​ ក៏​មាន​ម៉ូតូ​០១​គ្រឿង​បើក​ឆ្លងកាត់​ដោយ​មានការ​សង្ស័យ​ក៏​បាន​ហៅ​សាកសួរ​ តែ​ជនសង្ស័យ​មិន​ឈប់​ដោយ​ព្យាយាម​បើក​គេច​ ហើយ​កម្លាំង​បាន​ប្រដេញ​តាម​ ដល់​ចំណុច​កើតហេតុ​នៅ​វេលា​ម៉ោង​ ជនសង្ស័យ​ក៏​បាន​ផ្ទុះអាវុធ​មក​លើ​កម្លាំង​សមត្ថកិច្ច​ចំនួន​០៥​គ្រាប់​ កម្លាំង​ក៏​បាន​តបត​វិញ​ក្នុង​ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ ។​

​សមត្ថកិច្ច​បន្ត​ថា​ រហូត​ដល់​វេលា​ម៉ោង​១៣​និង​០០​នាទី​ ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈាន​ទៅ​ឃាត់ខ្លួន​សង្ស័យ​ចំនួន​០៤​នាក់​ មាន​៖​

ជនសង្ស័យ​ទី​១​-ឈ្មោះ​ វ៉ៃ​ អិ​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ រស់នៅ​ភូមិ​ភ្នំ​ស្ពង់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​ ជនសង្ស័យ​ទី​២​ឈ្មោះ​ ស្រស់​ វណ្ណ​នេ​ត​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួល​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​-​ជនសង្ស័យ​ទី​៣​ឈ្មោះ​ បុល​ រ័​ត្ន​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​សួន​អំពៅ​កើត​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​-​ជនសង្ស័យ​ទី​៤​ឈ្មោះ​ យឿ​ន​ ឈួ​ន​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទំនប់​ ឃុំ​ស្ទឹង​ត្រង​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន ​។​

​វត្ថុ​តាង​ដកហូត​រួម​មាន​៖​ អាវុធ​ខ្លី​កែ​ច្នៃ​ចំនួន​០១​ដើម​,​ អាវុធ​វែង​កែ​ច្នៃ​ប្រើ​ខ្យល់​ចំនួន​០១​ដើម​ ,​ កាំបិត​ខ្លី​ចំនួន​០១​ដើម​ ,​គ្រាប់កាំភ្លើង​AK​ ចំនួន​ ០៧​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង ​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុ​តាង​ អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់