ព័ត៌មានជាតិ

រុស្ស៊ីធ្វើតេស្តបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង ចំពេលកំពុងតានតឹងជាមួយ NATO

 

(ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃចន្ទ ទី១៩ ខែកក្កដានេះបានធ្វើតេស្តបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងមួយគ្រាប់ ដោយធ្លាក់ចំគោលដៅដែលបានកំណត់ទុកនៅឯ តំបន់ឆ្នេរនៃសមុទ្រ Barents ចំពេលកំពុងមានភាពតានតឹងជាមួយអង្គការ NATO។

បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax មីស៊ីលលឿនជាងសំឡេងខាងលើមានឈ្មោះថា Tsirkon ត្រូវបានបាញ់ចេញពីនាវាចម្បាំងមួយគ្រឿងស្ថិតនៅក្នុងតំបន់សមុទ្រស
(White Sea) ដោយហោះក្នុងចម្ងាយច្រើនជាង ៣៥០គីឡូម៉ែត្រមុននឹងធ្លាក់ចំគោលដៅ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានលើកឡើងនៅក្នុងសុន្ទរកថាមួយកាលពីខែមីនា ឆ្នាំ២០១៨ថាមីស៊ីលលឿនជាងសំឡេងគឺជាផ្នែកមួយនៃការអភិវឌ្ឍជំនាន់ថ្មី របស់រុស្ស៊ី ហើយមានគោលដៅផលិត និងអភិវឌ្ឍមីស៊ីលប្រភេទនេះឱ្យមានសមត្ថភាពអាចបាញ់ដល់ទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ហើយអាចកម្ទេចខែលការពារមីស៊ីល របស់សហរដ្ឋអាមេរិកទៀតផង៕

ប្រភព៖​ Reuters

មតិយោបល់