ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ពីបទលួចរថយន្ត និងជួញដូរសារធាតុញៀន

ភ្នំពេញ: នៅយប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៧និង១៥នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវជាតិណតប្រ៊ីដ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងនគរបាលបានឃាត់ខ្លួនបុគ្គលិកសារព័ត៌មានម្នាក់ ជិះរថយន្តម៉ាកលុចស៊ីស GS ៣០០ មួយគ្រឿង និងដកហូតសារធាតុញៀន ២ខាំ។

សូមបញ្ជាក់៖ រថយន្តខាងលើអត់ពន្ធ ពាក់ផ្លាកលេខ ភ្នំពេញ 2AH-2182 ដែលបានបាត់កំឡុងខែសីហា ឆ្នាំ២០១៩ ត្រូវម្ចាស់ជិះរថយន្តម៉ាកព្រូសប្រទះឃើញ។

ជនសង្ស័យឈ្មោះ វ៉ាត់ ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកយកព័ត៌មានក្នុងស្ថាប័នមួយ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើតេស្តរកឃើញសារធាតុញៀនក្នុងខ្លួន។
ជនរងគ្រោះជាម្ចាស់ដែលបានបាត់រថយន្តឈ្មោះ ល.ត.ហ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។

សូមបញ្ជាក់៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះ ពីបទលួចរថយន្ត និងជួញដូរសារធាតុញៀន ចំពោះជនរងគ្រោះ ក្រោយពីបាត់រថយន្តភ្លាមៗ ក៏បានទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យប៉ូលិសជួយអន្តរាគមន៍។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីដ ខាងត្បូងស្ពានផ្សារដីហុយ ស្រាប់តែក្រឡេកភ្នែកឃើញរថយន្តរបស់ខ្លួន ដែលបានបាត់កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩កន្លងទៅ កំពុងចរាចរណ៍តាមដងផ្លូវយ៉ាងរំភើយ ហើយក៏ប្ដឹងឲ្យកម្លាំងនគរបាលអន្តរាគមន៍ ធ្វើការឃាត់សាកសួរនាំតែម្ដង ក្រោយមកឆែកឆេរឃើញវត្ថុតាងមួយចំនួនដូចខាងក្រោម៖
-ក្រាមថ្លាស ២ខាំ
-ម្សៅពណ៌ខៀវចំនួន ៧គ្រាប់
-ជញ្ជីងថ្លឹង ១
-វិក្កយប័ត្រវេលុយវីងចំនួន ៦សន្លឹកមានទឹកប្រាក់ ២,០០០ដុល្លារ និងលុយខ្មែរ ១៤ម៉ឺនរៀល (វេចេញ)
-ប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន និងលិខិតបេសកម្ម។

ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានបដិសេធថា សារធារុញៀនមិនមែនជារបស់ខ្លួនទេ ចំណែកបក្ខពួករត់យកតែរួចខ្លួន រីឯផ្លាកលេខ ទិញគេយកមកបំពាក់៕

មតិយោបល់