កណ្តាលៈ នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២១ វេលាម៉ោង១០និង១៥នាទី មានករណីបុរសម្នាក់ បានចងកធ្វើអត្តឃាតខ្លួននៅដើមស្វាយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅត្រង់ចំណុចដីចំការស្វាយ ស្ថិតក្នុងភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អ៊ំ លីហៀង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។
សភាពរឿងហេតុ៖ តាមការសួរបំភ្លឺប្រពន្ធជនរងគ្រោះឈ្មោះ សេង ស្រីស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (កូនខ្ចី២១ថ្ងៃ) បានអោយដឹងថា មុនពេលកើតហេតុថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២១ វេលាម៉ោង១៥ និង១០នាទី ជនរងគ្រោះបានសំលុយប្រពន្ធ ចំនួន៣០០០៛ (បីពាន់រៀល) ដើម្បីយកទៅទិញសាច់ក្លែមផឹកស្រាថ្នាំ ហើយប្រពន្ធបានប្រាប់ជនរងគ្រោះថា៖ បងឯងចាំបន្តិចសិនទៅ ខ្ញុំជាប់បំប៉ៅដោះកូនសិន ភ្លាមនោះជនរងគ្រោះខឹងក៏បានទាត់កង្ហាមួយជើង បណ្តាលអោយបាក់ បានប្រហែល២០នាទី ប្រពន្ធជនរងគ្រោះ ក៏បានអោយលុយទៅជនរងគ្រោះចំនួន៥០០០០៛ (ប្រាំម៉ឺនរៀលក្រដាស់ប្រាក់ប្រាំម៉ឺនរៀល) នឹងបាននិយាយថា៖ បងឯងគ្រាន់តែចាំបន្តិចមិនបាន យកស្រាជាធំជាងប្រពន្ធកូន បន្ទាប់ពីបានលុយជនរងគ្រោះ បានជិះម៉ូតូចេញទៅបាត់ទៅ ។ បានប្រហែល១០ទៅ១៥នាទីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានយកលុយមកអោយប្រពន្ធវិញចំនួន៤៧០០០៛ (បួនម៉ឺនប្រាំពីរពាន់រៀល) ហើយក៏ដើរចេញទៅក្រោយផ្ទះផឹកបាត់ទៅ ។ រហូតដល់ម៉ោង២១និង១០នាទី ដោយប្រពន្ធជនរងគ្រោះ បាត់ប្តីយូរពេកមិនឃើញមកផ្ទះវិញ ក៏បានប្រាប់សាច់ញាតិអោយជួយដើររកប្តីរបស់ខ្លួន ភ្លាមនោះបងប្អូនសាច់ញាតិក៏នាំគ្នាដើររក តែរកពុំឃើញជនរងគ្រោះឡើយ ។
លុះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង១៥នាទីឈ្មោះ សេង ស្រីស ប្រពន្ធជនរងគ្រោះបានដើររកមើលប្ដីរបស់ខ្លួន ឈ្មោះ អ៊ំ លីហៀង ខាងក្រោយផ្ទះ ក៏ស្រាប់តែឃើញប្ដីរបស់ខ្លួន (ជនរងគ្រោះ) បានធ្វើអត្តឃាតចងកនិងអង្រឹង (ធ្វើពីអំបោះ) ជាប់និងដើមស្វាយស្លាប់បាត់ទៅហើយ ភ្លាមនោះប្រពន្ធជនរងគ្រោះ ក៏បានស្រែកហៅអោយបងប្អូនជិតខាង អោយមកជួយប្តីរបស់ខ្លួន
នឹងបានប្រាប់ក្រុមគ្រួសារ អោយមកជួយមើល នឹងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន នឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំរោងធំ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលតដ្ឋបាលសំរោងធំ បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយ គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន នឹងកម្លាំងផ្នែកកោសល្យវិច្ច័យស្រុក ចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ។
តាមការពិនិត្យ យកសំណាករបស់គ្រូពេទ្យ សពជនរងគ្រោះ អវិជ្ជមានជំងឺកូវីដ-១៩ នឹងតាមការពិនិត្យសាកសព មិនមានអ្វីគួអោយកត់សម្គាល់នោះទេ ។
ការសន្និដ្ឋាន នឹងការពិនិត្យរបស់ក្រុមគ្រូពេទ្យ និងជំនាញកោសល្យវិច្ច័យស្រុក សពជនរងគ្រោះពិតជាស្លាប់ ដោយធ្វើអត្តឃាតដោយខ្លួនឯង ។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមព្រពៃណី ៕
មតិយោបល់