ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រទេសអ៊ីស្រាអែលបានធ្វើការវាយ ប្រហារមីស៊ីលទៅលើទីតាំងយោធានៅខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី កាលពីយប់ថ្ងៃច័ន្ទ។
សារព័ត៌មានរដ្ឋ SANA និយាយថា ការវាយប្រហារនេះសំដៅទៅលើទីតាំងយោធានៅក្នុងតំបន់ Safira នៅភាគខាងត្បូងទីក្រុង Aleppo ។ ប្រព័ន្ធការពារអាកាសបានស្ទាក់ចាប់មីស៊ីលភាគច្រើនមុនពេលធ្លាក់ទៅគោលដៅ។
ប្រទេសអ៊ីស្រាអែលបានវាយប្រហារម្តងហើយម្តងទៀត ទៅលើទីតាំងយោធា នៅក្នុងប្រទេសស៊ីរី ដោយអះអាងថាវាយប្រហារលើទីតាំងរបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។
មតិយោបល់