ព័ត៌មានជាតិ

រថយន្តធំក្រឡុកបេតុងកៀររថយន្តស៊េរីទំនើបម៉ាក JAGUAR ធ្លាក់កាង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំក្រឡុកបេតុងកៀររថយន្តស៊េរីទំនើបធ្លាក់កាង ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបម៉ាក JAGUAR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-6585 រងការខូចខាតធ្លាក់កាង។
រថយន្តក្រឡុកបេតុង ពាក់ស្លាក់លេខ ភ្នំពេញ 3C-1506។

ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំងពីរ ធ្វើការចរចាសម្របសម្រួលគ្នា៕

មតិយោបល់