ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ចេញឆក់បានសម្រេចភ្លាម សមត្ថកិច្ចឃាត់បានភ្លែត

ភ្នំពេញ: នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានចេញល្បាតពួនស្ទះ ដើម្បីបង្ការ និងបង្ក្រាប បទល្មើស ឆក់ ប្លន់ លួច គ្រឿងញៀន និងបទល្មើស នានា ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញឆក់ទូរស័ព្ទចំនួន ២នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទ១ គ្រឿងពីដៃក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ ស្ថិត នៅចំណុចមុខផ្ទះលេខ៦២ ផ្លូវលេខ២៨ បុរីឈូក វ៉ា២ ភូមិតិក្ខបញ្ញា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងខណ:ពេលដែលជន រងគ្រោះកំពុងអង្គុយចុចលេងនៅមុខផ្ទះ ។

ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះ១,ឈ្មោះតូ ម៉ា ហៅម៉ា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ២,ឈ្មោះ ហឿន ថុនា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិកាកាប១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពួកគេបានឆក់ទូរស័ព្ទ១គ្រឿងម៉ាក IPhone-6 ពីក្មេងស្រីរងគ្រោះខាងលើ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលសំរោងក្រោម និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់