ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី មានករណីជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកម៉ូតូ នៅត្រង់ចំណុចបណ្តោយផ្លូវ មុន្នីរ៉េតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១-ឈ្មោះ នួន សិលា ហៅ មាន់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥ ផ្លូវលំ ភូមិត្នោតជុំ៤ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន), ២-ឈ្មោះ សេក សាន់ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន),៣-ឈ្មោះ ស្រឹង ប៊ុនណា ហៅ ស្វិត ហៅ អូន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ -ម៉ូតូ០១គ្រឿងម៉ាក ធូដេ ពណ៌ ផ្កាឈូក ពាក់ស្លាកលេខ ១BI-០១៥៧ លេខតួ+លេខម៉ាស៊ីន=១០៥៣២០៦, ដែកចុងស្រួចចំនួន ០១, សោចិញ្ចៀនលេខ៨ចំនួន ០១, សោចិញ្ចៀនលេខ១០ចំនួន ០១, សោទីបលេខ៨ចំនួន ០២, ទុលឡឺវីសចំនួន ០១, កូនកន្ត្រៃចំនួន ០១, ដែកសសៃលួសចំនួន ០១, កាបូបស្ពាយពណ៌សូកូឡាចំនួន ០១ និងទូរស័ព្ទដៃចាស់ចំនួន ០១ គ្រឿង (របស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី ៕
មតិយោបល់