ព័ត៌មានជាតិ

កំពូលបន្លែ ផ្លែឈើ ៥មុខ ញ៉ាំហើយធ្វើអោយសាច់ចាំ!

 

នៅពេលដែលនាឡិកាជីវិតដើរមករហូតឡើងដល់លេខបីនាំមុខ អ្វីៗដែលធ្លាប់តែស្រស់ថ្លាតឹងរលោង ក៏ចាប់ផ្តើម​បញ្ចេញសញ្ញានៃវ័យចេញមកឲ្យឃើញ ថ្ងៃនេះយើងមានកំពូលបន្លែផ្លែឈើដែលនារីៗវ័យ 30+ គួរតែមានទុកនៅក្នុងផ្ទះជាប់​ជានិច្ច​មក​ជំរាបជូនដើម្បីឲ្យអ្នកបានក្លាយជា នារីវ័យសាមសិបនៅតែខ្ញង់ដដែល ។

 ១ . ផ្លែ ឆឺរី

ផ្លែពណ៌ក្រហមៗ រសជាតិជូរអែមប្រភេទនេះ សំបូរទៅដោយវិតាមីន C ច្រើនជាងផ្លែក្រូចដល់ទៅ 30 – 80 ដង ក្រៅពីជួយថែរបំប៉នសាច់ស្បែកឲ្យស្រស់ថ្លា ពន្យារភាពចាស់ជរា និងជួយប្រឆាំងអនុមូលឥស្សរះហើយនោះ ផ្លែឆឺរីនៅបានជួយ​ឲ្យ​​​​នារីៗមានអារម្មណ៍កាន់តែល្អឡើងទៀតផង ។ ដោយសារតែផ្លែឆឺរីមានសារធាតុដែលមានឈ្មោះថា អ៊ែនថូសៃយ៉ានីន ដែលជាគ្រាប់ពណ៌ដែលធ្វើឲ្យផ្លែឈើប្រភេទនេះមានពណ៌ស្អាតស្រស់ថ្លា និងមានគុណសម្បត្តិសំខាន់មួយទៀត គឺធ្វើឲ្យអ្នក​ញ៉ាំមានសេចក្តីសុខ ។ នៅក្នុងផ្នែកវេជ្ជសាស្រ្ត ផ្លែឆឺរីអាចចាត់ទុកបានថាជា “ថ្នាំអាស្ពីរីនធម្មជាតិ” ទៀតផង ។

២ . ផ្លែ ចេក

ផ្លែចេកគ្រប់ប្រភេទ មិនថាតែ ចេកពងមាន់ ចេកណាំវ៉ា ចេកអំបូង ឬចេកផ្សេងៗទៀតក៏ដោយ ក្រៅពីអាចរកញ៉ាំ​បានយ៉ាងងាយ និងមានតម្លៃថោកហើយនោះ ចេកថែមទាំងសម្បូរទៅដោយគុណប្រយោជន៍ជាច្រើន ។ ដោយសារធាតុ ប៉ូ​​តា​​​ស្យូមដែលខ្ពស់ តែសូដ្យូមទាប ទើបចេកជួយក្នុងការបញ្ចុះសម្ពាធឈាម មានសារធាតុដែកខ្ពស់ដែលជួយជំរុញការផលឹត ហេម៉ូគ្លោប៊ីននៅក្នុងឈាម ធ្វើឲ្យសាច់ឈាម និងស្បែករបស់អ្នកមើលទៅតឹងណែនភ្លឺរលោង ហើយបរិមាណកាកសសៃ​អា​ហារដែលមានយ៉ាងច្រើននៅក្នុងផ្លែចេកនៅបានជួយឲ្យការបន្ទោបង់បានជាប្រក្រតីទៀតផង ។

ចេកនៅមានចំណែកផ្សំរបស់វិតាមីន B6 ដែលជួយក្នុងការរក្សាកំរឹតស្ករនៅក្នុងឈាមឲ្យមានលំនឹង ដែលមានផល​ទៅ​​​ដល់អារម្មណ៍ ។ សំរាប់នារីៗដែលតែងមានអាការធុញថប់មួម៉ៅមុនពេលមានរដូវប្រចាំខែនោះ ការញ៉ាំចេកនឹងជួយឲ្យអារម្មណ៍បានល្អឡើងវិញ ។

៣ . ផ្លែ ស្រ្តប៊ើរី

សម្បូរទៅដោយវិតាមីន C និងសារធាតុម៉្យាងដែលនឹងធ្វើឲ្យអនុមូលឥស្សរះអស់ឥទ្ធិពល ជួយបន្ថែមភាពនៅក្មេង​វ័យដល់ប្រព័ន្ធប្រសាទ បន្ធូរបន្ថយភាពនឿយល្វើយរបស់ខួរក្បាល និងធ្វើឲ្យខួរក្បាលរបស់អ្នកស្រស់ស្រាយស្វាហាប់ អាច​ចង​​ចាំរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ ។

៤ . បន្លែស្លឹកពណ៌បៃតងផ្សេងៗ

អាយុកាន់តែច្រើនឡើង ភាពប្រថុយប្រថានក្នុងការកើតជម្ងឺផ្សេងៗក៏កើតមានឡើងដែរ ជាពិសេសរោគបេះដូងក៏កើនខ្លាំងឡើងផងដែរ ការញ៉ាំបន្លែស្លឹកពណ៌បៃតងរាល់ថ្ងៃ​នឹងជួយកាត់បន្ថយភាពប្រថុយនឹងរោគនេះបានដល់ទៅ 11 ភាគ​រយ ថែមទាំងជួយក្នុងការមើលឃើញ ដោយសារតែមាន ឃែរ៉ូធីណយដ៍ ដល់ទៅពីរប្រភេទគឺ លូធីន និងស៊ីស៊ែនធីន ដែល​នឹងជួយកាត់បន្ថយភាពប្រថុយក្នុងការកើតរោគសសៃប្រសាទភ្នែកចុះខ្សោយដោយសារវ័យ ហើយបន្លែស្លឹកពណ៌បៃតងនេះមានសម្បូរទៅដោយជាតិអាស៊ីត ហ៉្វូលិក ដែលនឹងជួយឲ្យរាងកាយផលឹតកោសិកាថ្មីៗ និងថែមទាំងជាប្រភពនៃវិតាមីន E និងហ៉្វូលេតដែលជួយពន្យាបញ្ហាការចងចាំចុះខ្សោយផងដែរ ។

៥ . ផ្លែប៉ោម

យើងធ្លាប់បានដឹងទាំងអស់គ្នារួចមកហើយថា ផ្លែប៉ោមសម្បូរទៅដោយសារធាតុ អ៊ែនទីអុកស៊ីឌែនត៍ ដែលជួយ​កំចាត់ប្រភពដែលធ្វើឲ្យកោសិកាចុះខ្សោយ ។ សំរាប់នារីៗដែលចង់ឲ្យខ្លួនស្អាតស្រស់ស្រាយ សុំណែនាំឲ្យញ៉ាំ “ផ្លែប៉ោមពណ៌​ផ្កាឈូក” ដែលមានសារធាតុ ហ្វ៊ីណូលិក ដែលជួយទប់ស្កាត់ការកើតស្នាមជាំខ្មៅ និងពន្យារភាពចាស់ដល់ស្បែក និងមាន​សារធាតុផ្លាវ៉ូណយដ៍ ដែលជួយបង្កើនការបឺតជ្រាបវិតាមីន C​ និងធ្វើឲ្យជញ្ជាំងសសៃឈាមតូចៗរឹងមាំទៀតផង ។

មតិយោបល់