ព័ត៌មានជាតិ

រថយន្ត RANGE ROVER ថ្មីស្រឡាងបើកបុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: វេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបើកបុកបង្គោលភ្លើង ត្រង់ចំណុចខាងជើងបុរី ថៃ ឈុនគ្រី តាមបណ្ដោយផ្លូវលេខ ៩២កែងនិងផ្លូវ ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក RANGE ROVER ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកខាងលើ ធ្វើដំណើរពីកើតទៅលិចយ៉ានលឿន ស្រាប់តែមកដល់ចំណុចកើតហេតុជាផ្លូវកែង បួងចង្កូតបត់ឆ្វេងមិនទាន់ បណ្ដាលឲ្យជ្រុលបុកបង្គោលភ្លើងតាមចិញ្ចើមផ្លូវរងការខូចខាត។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់