ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន នឹងផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹក​ប្រាក់​ ប្រមាណ ៣,៣១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»​​

​ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម មិកាមិ​ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៣៦២ លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»​​ ក្នុងឆ្នាំ២០២១​នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង។​
​ហិរញ្ញប្បទានឥតសំណង​ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក៏ដូចជាជួយពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណង​មិត្តភាពជាប្រពៃណីរវាង​ប្រទេស​ទាំងពីរ៕​

មតិយោបល់