ព័ត៌មានជាតិ

រថយន្តម៉ាកហ៊ីណូ រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យអ្នកបើកបរស្លាប់ម្នាក់

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង បណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវជាតិលេខ ១៤២ ស្ថិតក្នុងភូមិព្រៃមៀន ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 3A-1878 សណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ 4A-0140 បើកបរដោយឈ្មោះ ទី សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់រថយន្ត ផ្ងារកង់ឡើងលើ បណ្ដាលឲ្យអ្នកបើកបរស្លាប់ នៅនឹងកន្លែងកើតហេតុ និងរថយន្ត ខូចខាតទាំងស្រុង (ធ្ងន់) ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់រថយន្ត និងកំណត់ហេតុប្រគល់សាកសព ជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់