ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីអំពើចោរកម្ម

មណ្ឌលគិរី: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីរថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក.ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២១នៅត្រង់ចំណុចប៊េនឡាន ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​។

មានករណីចោរកម្មលួចរថយន្ត០១​ គ្រឿងម៉ាកសាំងយ៉ុង​ ពាក់ស្លាកលេខភ្នំពេញ2N8554 ពណ៌សំបកឪឡឹក​ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ​អឿន​ សារ៉ន ភេទប្រុស​ អាយុ​២៨​ ឆ្នាំ​ ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ វុទ្ធី​ សៀង​ ភេទប្រុស​ អាយុ ២១ឆ្នាំ​ ជនជាតិខ្មែរ​មានទីលំនៅបច្ចុប្បន្នភូមិព្រែកពោធិ៍ ឃុំគគីស្រុកកៀនស្វាយ​ ខេត្តកណ្តាល។

ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ​ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចភូមិស្លា​ ឃុំទន្លូង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ​និងធ្វើកាដកហូតបាននូវរថយន្ត០១គ្រឿងដែលជាកម្មសិទ្ឋជនរងគ្រោះខាងលើ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នាំខ្លួនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់កាទៅតាមនីតិវិធី​ច្បាប់៕

មតិយោបល់