ព័ត៌មានជាតិ

យុវជន​ម្នាក់​ ​ចុះ​ទឹក​ជញ្ជាត់​ត្រី​ក្រឹម​ រអិល​ជើង​ចូល​ទឹកអូរ ​បណ្តាល​ឲ្យ​លិចលង់​ស្លាប់​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ បាន​ចុះ​ទឹក​ជញ្ជាត់​ត្រី​ក្រឹម​ ក៏​រអិល​ជើង​ចូល​ទឹកអូរ​បណ្តាល​ឲ្យ​លិចលង់​ស្លាប់​ កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​ ១៥​និង​៣០​នាទី​ នៅ​ចំណុច​ក្រុម​ទី​១៤​ ភូមិ​អូរ​ស្រឡៅ​ ឃុំ​វត្ត​តា​មិ​ម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​

​យុវជន​រង​គ្រោះ​ឈ្មោះ​ រេ​ម​ សេរី​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ រស់នៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​តាម​សាច់ញាតិ​ជន​រង​គ្រោះ​ បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​ជំងឺ​ស្ក​ន់​ជាន់​ប្រចាំ​កាយ​ជា​យូរ​មក​ហើយ​ តែ​ថ្ងៃនេះ​ ជន​រង​គ្រោះ​បាន​ចុះ​ទឹកអូរ​ជញ្ជាត់​ត្រី​ក្រឹម​ ក៏​រអិល​ជើង​ជ្រមុជ​ចូល​អូរ​បណ្តា​យ​ឲ្យ​លង់ទឹក​ស្លាប់ ​។​ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​ផ្នែក​ជំនាញ​សហការ ​ជាមួយ​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​ ។​ ជន​រង​គ្រោះ​ពិតជា​លង់ទឹក​អូរ​ស្លាប់​ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

មតិយោបល់