ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ធវៈ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោស្រាវជ្រាវឃាត់ខ្លួនតាមពាក់បណ្តឹងរបស់ក្រុមគ្រួសារភាគីរងគ្រោះពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

ករណីរំលោភសេពសន្ថវៈខាងលើនេះកើតឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ត្រង់ចំណុចរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយស្នាក់នៅរោងអេតចាយស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះផាន់ ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយស្នាក់នៅក្នុងរោងទិញលក់អេតចាយផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជនសង្ស័យអវិជ្ជមានកូវីដ-១៩និងអវិជ្ជមានសារធាតុញៀនបន្ទាប់ពីធ្វើតេស្ត)ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទី។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

 

មតិយោបល់