ព័ត៌មានជាតិ

សេវាកម្ម​តន្ត្រី​របស់ Google ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​

Reuters៖ ក្រុមហ៊ុន Google បានប្រកាស​ដំណើរការ​នូវ​សេវាកម្ម Streaming Music នៅក្នុង​ព្រឹត្តិការណ៍ I/O 2013 កាលពី​ថ្ងៃ​ពុធ ទី​១៥​ខែឧសភា ម្សិលមិញ​នេះ​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា សេវាកម្ម Streaming Music របស់ Google នឹងត្រូវ​បានដាក់​ឲ្យ​ដំណើរ​ការចាប់​ពីថ្ងៃ​ពុធ ម្សិលមិញ​នេះ ប៉ុន្តែ​សេវាកម្ម​នេះ អាច​ប្រើ​បានតែ​នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ រីឯ​បណ្ដា​ប្រទេស​ផ្សេងទៀត នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅតាម​ក្រោយ​។​
​ស្រី្ត​អ្នកនាំពាក្យ​ក្រុមហ៊ុន Google បាន​និយាយថា សេវាកម្ម Streaming Music នេះ អ្នកប្រើប្រាស់​ទាំងអស់​អា​ច​ស្ដាប់​បាន​ដោយ​គ្មាន​ដែន​កំណត់ គ្រាន់តែ​ចំណាយ ៩,៩៩​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​។​
​គួរបញ្ជាក់​ផងដែរ​ថា ប៉ុន្មាន​ខែក្រោយ​នេះ មាន​លេច​ឮថា ក្រុមហ៊ុន Apple កំពុង​បង្កើត​សេវាកម្ម Streaming Music ប៉ុន្តែ​បែប​ជា Google បង្ហាញ​មុន Apple ទៅវិញ​៕

google-streaming-music

មតិយោបល់