ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធិ ដឹកនាំដោយលោកឧត្តមសេនីយ៍ អ៊ុក ហៃសិឡា បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន១៣នាក់ ប្រុស១១នាក់ ស្រី២នាក់ ដែលលួចចូលមករស់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានមានប្រសាសន៍ឲ្យដឹងថា ជនជាតិវៀតណាមទាំងនេះ ត្រូវបានកម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួន និងប្រមូលមកពីបណ្តាសិប្បកម្មកែឆ្នៃឈើតាមខេត្តស្ទឹងត្រែង ខេត្តសៀមរាប និងរាជធានីភ្នំពេញ ហើយត្រូវបណ្តេញចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមវិញតាមច្រកអន្តរជាតិបាវិតនៅព្រឹកនេះ។
លោកបានបន្តទៀតថា អគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៅតែបន្តធ្វើការឃាត់ខ្លួន និងប្រមូលជនជាតិបរទេសណា ដែលលួចចូលមកស្នាក់នៅនិងធ្វើការដោយខុសច្បាប់ឲ្យដូចជាភ្លៀងរលឹម។
ហើយលោកបានផ្តាំផ្ញើតាមរយជនជាតិវៀតណាមខាងលើនេះថា ប្រទេសកម្ពុជាមិនហាមឃាត់ជនជាតិបរទេសណា ដែលចូលមកទេសចរណ៍ ស្នាក់នៅនិងធ្វើការនោះទេ ឲ្យតែមានច្បាប់ និងលិខិតស្នាមត្រឹមត្រូវ កម្ពុជានិងទទួលស្វាគមន៍ជានិច្ច៕
https://youtu.be/R0yt91pFNbo
មតិយោបល់