ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ ចុះរុះរើ និងកម្ទេចចោល ស្លាកយីហោគ្មានអក្សរខ្មែរ

ព្រះសីហនុ: នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅម្តុំឆ្នេរអូរត្រេះ ស្ថិតក្នុងសង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ ស្លាកយីហោគ្មានអក្សរខ្មែរ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរវប្បធម៌ ចុះរុះរើ និងកម្ទេចចោល ព្រមទាំងអប់រំឲ្យដាក់អក្សរខ្មែរឡើងវិញ ហើយឲ្យទៅសុំច្បាប់ លើកស្លាកយីហោទំហំត្រឹម ៤ម៉ែត្រការ៉េ ចុះក្រោមនៅច្រកចេញចូលតែមួយ នៅសាលាក្រុងព្រះសីហនុ៕

មតិយោបល់