ព័ត៌មានជាតិ

Apple ចំណេញជិត $១១ពាន់លាន នៅត្រីមាសទី៣

ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងថា នៅត្រីមាសទី៣ ខ្លួនលក់ iPhone បានចំនួន ៤៧,៥លានគ្រឿង ដោយបានកើនឡើង ៣៥ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈដែលការលក់ម៉ាស៊ីន Mac បានចំនួន ៤,៨លានគ្រឿង ដោយបានកើនឡើង ៩ភាគរយ។
iphone-6-11
យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា ប្រាក់ចំណេញបានកើនឡើង ៣៨ភាគរយ គិតជាទឹកប្រាក់មានចំនួន ១០,៧ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណូលទទួលបាន ៤៩,៦ពាន់លានដុល្លារអាមេរិក កើនឡើង ៣៣ភាគរយ។
លោក Tim Cook នាយកប្រតិបត្តិ Apple បានឲ្យដឹងថា ត្រីមាសនេះគឺជាត្រីមាសដ៏អស្ចារ្យបំផុត និងរំពឹងថា ត្រីមាសក្រោយនឹងកាន់តែប្រសើរជាងនេះ៕

មតិយោបល់