ព័ត៌មានជាតិ

Arsenal សាកល្បងសុំដោះដូរ Bellerin ជាមួយនឹង Martinez

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាកីឡាករអេស្បាញខ្សែការពារកណ្តាល Bellerin ដែលបច្ចុប្បន្នកំពុងតែមិនមានឈ្មោះនៅក្នុងបញ្ជីកីឡាករឈុត១១នាក់ដំបូងនោះទំនងជានឹងអាចមើលឃើញផ្លូវថ្មីហើយសម្រាប់ចាកចេញ។

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់កីឡាករអេស្បាញរូបនេះជាការដោះដូរគ្នាជាមួយនឹងកីឡាករគោលដៅរបស់ក្លឹបម្នាក់គឺកីឡាករ Lautaro Martinezដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបអ៊ីតាលី Inter Milan ។

កាំភ្លើងធំត្រូវបានគេដឹងដែរថាមិនមានលុយគ្រប់គ្រាន់ឡើយដើម្បីចរចាទិញ Martinez ហេតុនេះទើបខ្លួនបានសម្រេចចិត្តសាកល្បងស្នើសុំដោះដូរកីឡាកររូបនេះដែលខាង Inter Milan ក៏ប្រហែលជាអាចពិចារណាពីព្រោះថា Bellerin អាចប្រើប្រាស់សម្រាប់ជំនួសតំណែង Achraf Hakimiដែលទើបតែផ្ទេរទៅលេងឲ្យក្លឹបបារាំង PSG ៕

មតិយោបល់