ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣:៣០នាទីយប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលិត ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចផ្លូវ១០៧ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆីម រតនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៧ ឃុំមិនចាំ ស្រុកកំពង់ថ្ម ខេត្តកំពង់ធំ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន និងធ្វើតេស្តកូវិដ១៩ជាលទ្ធផលអវិជ្ជមាន។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿងម៉ាកនិច2 ពណ៌សរ ផ្លាកលេខមិនចាំ។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់