កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្រែអំពិល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ មិនបានសម្រេច កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្នុងចម្ការស្ថិតក្នុងភូមិឈូក ឃុំជីខលើស្រុកស្រែអំបិល ។
មន្ត្រីនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុក ភន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះឈ្មោះ អ.ណ អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាប្អូនថ្លៃរបស់ខ្លួន) បច្ចុប្បន្ន មានទីលំនៅភូមិ-ឃុំជាមួយគ្នា ខណៈពេលដែលជនរងគ្រោះ កំពុងកាប់ព្រៃក្នុងចម្ការរបស់ខ្លួន ហើយត្រូវជនសង្ស័យរូបនេះ ដើរមកពីក្រោយចាប់ជនរងគ្រោះផ្ដួលទៅលើដី ធ្វើសកម្មភាពរំលោភ តែពុំបានសម្រេចឡើយ មូលហេតុមានមនុស្សមកទាន់ ធ្វើឲ្យជនសង្ស័យរូបនេះ រត់គេចខ្លួនចូលក្នុងព្រៃបាត់តែម្ដង រហូតដល់ម៉ោង១៧និង០០នាទី ទើបកម្លាំងសមត្ថកិច្ចធ្វើការស្រាវ ជ្រាវបង្ក្រាបបានហើយជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភលើជនរងគ្រោះ ពិតប្រាកដមែនតែពុំបានសម្រេចឡើយ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿង ៕
មតិយោបល់