ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបជនជាតិវៀតណា២នាក់ ដែលបង្ខាំងមនុស្សខុសច្បាប់នៅក្រុងបាវិត

ស្វាយរៀង: ជនជាតិវៀតណាម ០២នាក់ ត្រូវសមត្ថកិច្ចនគបាលការិយាល័យអន្តោប្រវេសន៍ស្នងការដ្ឋាននគបាលខេត្តចុះបង្ក្រាបចាប់ឃាត់ខ្លួននិងរំដោះជនរងគ្រោះបានម្នាក់កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៥សីហា២០១៦នៅក្នុងផ្ទះសំណាក់យីហោ ដារា៩៩៩ ស្ថិតនៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិត។

បើតាមមន្រ្តីនគបាលអន្តោប្រវេសន៍បានឲ្យដឹថា មន្រ្តីនគបាលអន្តោប្រវេសន៍ស្នងការដ្ឋាននគបាលខេត្តបានសហការជាមួយមន្រ្តីនគបាលក្រុងបាវិតចុះបង្រាបក្រុមជនសង្ស័យ២នាក់ ពីបទបង្ខាំងមនុស្សជម្រិតយកប្រាក់ ចំនួន១ពាន់ដុល្លារ និងរំដោះជនរងគ្រោះបានម្នាក់។ ជនសង្ស័យត្រូវចាប់ខ្លួនទី១ឈ្មោះ ង្វៀង ហុងង៉ុក ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឡាំយ៉ាងស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម និងទី២ ឈ្មោះ ឡេ ហ្វូ គឿង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឡាំយ៉ាង ស្រុកបេនកូវ ខេត្តតៃនិញប្រទេសវៀតណាម។ ជនទាំងពីនាក់បានចាប់បង្ខាំងជនរងគ្រោះឈ្មោះដូវ ថាន់ដាក ភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិសួយង៉ូ ឃុំតាំងចូវ ស្រុកបេនកូវខេត្តតៃនិញប្រទេសវៀតណាម ដើម្បីចាប់ជំរិតទាប្រាក់។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះត្របានជនសង្ស័យល្បួងមកពីប្រទេសវៀតណាម ឲ្យមកលេងល្បែង នៅក្នុងកាស៊ីណូ ពិភពថ្មី(News wourld)ក្រុងបាវិត កាលពីថ្ងៃទី០៩សីហា២០១៦ រហូតចាញ់អស់ពីខ្លួន បន្ទាប់មកក្រុមជនសង្ស័យ បានឲ្យប្រាក់ជនសង្ស័យខ្ចី ចំនួន១.០០០ដុល្លារ ដើម្បីលេងបន្ត ហើយក៏បានចាញ់អស់ទៀត។ ក្រោយពីជនរងគ្រោះចាញ់ល្បែងអស់ជនសង្ស័យបាន ហៅជនរងគ្រោះទៅដេកនៅផ្ទះសំណាក់យីហោ ដារា៩៩៩ ហើយបានឲ្យជនរងគ្រោះទូរសព្ទ័ហៅបងប្អូនម៉ែឪ យកលុយមកលោះ ក៏ប៉ុន្តែជនរងគ្រោះខ្លាចមិនហ៊ានទូរស័ព្ទ ទើបក្រុមជនសង្ស័យចាប់បង្ខាំងជនរងគ្រោះដើម្បីជំរិតយកប្រាក់។

ការបង្ខាំងជនរងគ្រោះអស់រយ:៧ថ្ងៃ ទើបបែកធ្លាយពីអ្នកស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើរួចបានរាយការណ៍ឲ្យសមត្ថកិច្ចចុះទៅបង្ក្រាបឆែកឆេរក្នុងបន្ទប់ចាប់ឃាត់ខ្លួនជនសង្ស័យបាន២នាក់និងរំដោះជនរងគ្រោះបានម្នាក់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានសារភាពនៅមុខសមត្ថកិច្ចថាពិតជាបានចាប់បង្ខាំងជនរងគ្រោះជំរិតទាប្រាក់ពិតប្រាកដមែន។សមត្ថកិច្ចបានក៏សាងសំណុំរឿងបញ្ជូនជនសង្ស័យមកតុលាការសាលាដំបូងខេត្តស្វាយរៀងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង៣រសៀលដើម្បីចាត់ការតាមនីតិវិធី៕

photo_2016-08-16_19-44-35

photo_2016-08-16_19-44-38

មតិយោបល់