ត្បូងឃ្មុំៈ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
ប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីមនុស្សធ្វើអត្តឃាត ដោយចង ក សម្លាប់ខ្លួនឯង ០១នាក់ នៅភូមិសំរើយ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
យោងតាមការស្រាវជ្រាវបឋម របស់កម្លាំងជំនាញ ពិនិត្យវិភាគ កន្លែងកើតហេតុ សហការជាមួយគ្រូពេទ្យ និង អាជ្ញាធរមូលដ្ឋាននោះ យើងពិនិត្យឃើញថា: សាកសពមានឈ្មោះទុយ ហ៊ាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅកន្លែងកើតហេតុ បានចងក សម្លាប់ខ្លួនឯង នឹងក្រម៉ា ភ្ជាប់ទៅនឹងដើមត្រាច ក្បែរភូមិ ក្នុងចំការស្វាចន្ទី ។ ករណីនេះសន្និដ្ឋានបានថា ការស្លាប់របស់ឈ្មោះ ទុយ ហ៊ាន ពិតជាធ្វើអត្តឃាត ចង .ក សម្លាប់ខ្លួនឯង មិនពាក់ព័ន្ធ នឹង អំពើធ្វើមនុស្សឃាតទេ ។
ក្រោយពីធ្វើការពិត្យរួចរាល់ ក្រុមការងារយើងបានប្រគល់សាកសព ឲ្យទៅសាច់ញាតិចាត់ចែងតាមប្រពៃណី៕
មតិយោបល់