ព័ត៌មានជាតិ

២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយបណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់និងស្រាលម្នាក់

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយបណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់និងស្រាល១នាក់ក្នុងស្រុកបាកាននិងស្រុកក្រគរ កាលពី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

ករណីគ្រោះថ្នាក់ចរាចរណ៍ទី១កើតឡើងនៅវេលាម៉ោង២និង១១នាទីរសៀលនៅចំណុចលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ២០៧–២០៨ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន មានរថយន្តម៉ាកហាយឡែនឌេីរ (Toyota Highlander)ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ2AS 8275 ទិសដៅពីកើតទៅលិចក្នុងដំណើរស្របទិសគ្នា បើកបរដោយឈ្មោះ ឆាយ ប៉ូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង(ពុំមានរបួស) ពេលបើកបរមកដល់ចំណុចខាងលើ បានជ្រុលចង្កូតបុកពីក្រោយម៉ូតូធន់វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរពីកើតទៅលិច ដោយឈ្មោះយ៉ាន គុយស៊ុន ភេទប្រុសអាយុ៦២ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកានបណ្តាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រនៅទីក្រុងភ្នំពេញ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាល្បឿនចំពោះរថយន្តនឹងអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការទៅតាមនីតិវិធី។

ករណីគ្រោះថ្នាក់ចរាចរណ៍ទី២កើតឡើងនៅវេលាម៉ោង៩និង១០នាទិយប់នៅលើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ១៥៥–១៥៦ស្ថិតនៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានម៉ូតូម៉ាកហុងដាសេ១៣៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM 9075 ធ្វើចរាចរណ៍ពីលិចទៅកើត បើកបរដោយឈ្មោះ រ៉ាត់

ជុំ ភេទស្រី អាយុ២៩ឆ្នាំភេទស្រី ជនជាតិខ្មែរ ជាកម្មការនីរោចក្រកាត់ដេរ រស់នៅភូមិស្រែឬស្សី ឃុំក្បាលត្រាចស្រុកក្រគរ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ ម៉ាកដ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D 9818 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ សុង សយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ

នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់។

ជនរងគ្រោះទាំង២នាក់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកម្មការនីរោងចក្រកាត់ដេរ ជិះម៉ូតូមិនប្រកាន់ស្តាំសមត្ថកិច្ចនគរបាលបានយកម៉ូតូទាំង២ គ្រឿងយកមករក្សា

ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោតដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

 

មតិយោបល់