ព័ត៌មានជាតិ

រថយន្ត ២គ្រឿងព្រលះគ្នាពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុការណ៍នេះ កើតឡើង គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើប ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AR-8226 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនហើយក៏បានវ៉ាជែងគ្នា ខណ:ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់បើករថយន្តធុនធំពណ៌សលាយខៀវមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-8295 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសគ្នាមកដល់ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អអ្នកបើកបរទាំងសងខាង មិនមាននរណាម្នាក់រងការគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា អស់រយ:ពេលជិតកន្លះម៉ោងទើបម្ចាស់រថយន្តស៊េរីទំនើបគិតថា ខ្លួនជាអ្នកខុសហើយក៏មិនទាមទារសំណងរាល់ការខូចខាតពីម្ចាស់រថយន្តធុនធំនោះទេ សុខចិត្តហៅរថយន្តមកស្ទូចទៅធ្វើការជួសជុលដោយខ្លួនឯង ហើយបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុនេះតែម្ដង៕

មតិយោបល់