ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋចំនួន០១ខ្នង និងឆេះរោងត្រាក់ទ័រ បណ្តាលឲ្យរងការខូចខាត

បាត់ដំបងៈ ថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១៥និង៤០ នាទីរសៀល ស្ថិតត្រង់ចំណុចក្រុមទី០៥ ក្នុងភូមិអូរគគីរ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីអគ្គិភ័យ បានកើតឡើងចំនួនមួយលើក បណ្តាលឆេះផ្ទះចំនួន ០១ខ្នង មានទំហំ ៤មx៥ម ជញ្ជាំងក្តារ ប្រក់ស័ង្កសី និងឆេះរោងត្រាក់ទ័រ ទំហំ ៨មx៦ម របស់ម្ចាស់ឈ្មោះ ណាំ កប ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។

ករណីអគ្គិភ័យខាងលើនេះ ឆេះសម្ភារៈខូចខាតរួមមាន៖ -ឆេះតុ ចំនួន ០៣, -ឆេះគ្រែចំនួន ០១, -សាឡុងចំនួន០៣, -ឆេះពាងធំ ០៣ ពាងតូច ០២, -ឆេះកៅអីត្រាក់ទ័រ០១ ,-ឆេះកង់ត្រាក់ទ័រ មួយចំហៀង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *