កំពង់ស្ពឺៈ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៦និង២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D -1 938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុកគងពិសី បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយ មិនដឹងមូលហេតុ ក្រោយហេតុការណ៍ តៃកុង ឡាន បានរត់គេចខ្លួន ។
តាមការបញ្ជាក់ ពីលោកអធិការនគរបាលស្រុកគងពិសី បានអោយដឹងថា រថយន្តដឹកកម្មករ កម្មការិនីខាងលើ គឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យ រថយន្ដរេចង្កូតរួចក៏ធ្លាក់ប្រឡាយទឹកដោយខ្លួនឯងទៅ ។
ក្នុងករណីខាងលើតាមជំនាញថា បានបង្កឱ្យខូចខាតសម្ភារៈរថយន្ត និងរងរបួសអ្នកដំណើរជាកម្មករ កម្មការិនី ដែលជិះលើរថយន្ដ ក្នុងនោះកម្មករ-កម្មការិនី របួសធ្ងន់០៣នាក់ស្រី ស្រ្តីពោះធំម្នាក់និងបង្ករបួសស្រាល២៨នាក់ស្រី ។
បច្ចុប្បន្ន កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកគងពិសី និងជំនាញខេត្ដ បានជួយអន្ដរាគមន៍ សម្របសម្រួល និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡាន មកទទួលខុសត្រូវតាមផ្លូវច្បាប់ ៕



មតិយោបល់