បរទេស៖ ក្លឹបអង់គ្លេស Newcastle នៅសប្តាហ៍នេះបានបង្ហាញចំណាប់អារម្មណ៍មួយយ៉ាងខ្លាំងទៅលើលទ្ធភាពនៃការដោះដូរកីឡាករខ្សែបម្រើប្រយុទ្ធអតីតកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal ម្នាក់ដែលកំពុងលេងនៅអ៊ីតាលីដើម្បីអាចត្រឡប់មកអង់គ្លេសវិញ។
The Goal ជឿជាក់ថា Newcastle គឺបានដាក់សំណើរមួយរួចទៅហើយសុំពិនិត្យលទ្ធភាពក្នុងការចរចាដើម្បីនាំយកកីឡាករសញ្ជាតិវេល Aaron Ramsey ទាំងជាមួយនឹងកីឡាករផ្ទាល់ផងនិងក្លឹបផង។
ទោះបីជាយ៉ាងណាក្តីការចរចាគ្នាលើកនេះគឺមិនមែនជាការចរចាដោយផ្លូវការនោះទេពីព្រោះថាក្លឹប Juvenetus ប្រហែលជានឹងត្រូវរងចាំមើលស្ថានភាពបន្ថែមទៀតនៅក្រោយចប់រដូវកាល២០២១-២០២២ជាមុនសិន។
កីឡាករ Ramsey បច្ចុប្បន្នមានកុងត្រាជាមួយនឹងក្លឹប Juventus រហូតដល់ចុងឆ្នាំ២០២៣ដែលមានន័យថាក្លឹបនឹងមិនសូវមានសំពាធខ្លាំងនោះទេក្នុងការចរចាលក់ឬរក្សាទុកកីឡាកររូបនេះ៕
មតិយោបល់