ខាងក្រោមនេះ គឺជាចម្លើយ ហើយក៏ជាហេតុផលដែលអ្នករាល់គ្នាគួរតែចងចាំផងដែរ ដើម្បីទទួលបានសុខភាពល្អពីការទទួលទានទឹក។
ម៉ោង ៦ ទៅ ៧ ៖ បន្ទាប់ពីគេងយប់ រាងកាយរបស់អ្នកពិតជាត្រូវការទឹកខ្លាំងណាស់។ ផឹកទឹកមួយពែងក្រោយពេលភ្ញាក់ពីគេង ដើម្បីជួយបន្សុទ្ធថ្លើម និងតម្រងនោម។ មិនគួរញាំអាហារពេលព្រឹកភ្ញាមៗបន្ទាប់ពីផឹកទឹករួចនោះទេ យ៉ាងហោចណាស់ក៏មួយម៉ោងដែរ ទើបទឹកអាចជ្រាបចូលទៅគ្រប់កោសិកាក្នុងខ្លួនរបស់អ្នក។ម៉ោង ៨ ទៅ ៩៖ នៅកន្លែងធ្វើការប្រហែលជាមានភាពតានតឹងតិចតួច សម្រាប់អ្នកដែលបណ្តែតបណ្តោយឲ្យបាត់បង់ជាតិទឹកនៅក្នុងខ្លួន។ ផឹកទឹកមួយកែវនៅពេលដែលអ្នកមកដល់កាលវិយាល័យ ដើម្បីឲ្យអ្នកមានភាពរីករាយនៅពេលចាប់ផ្តើមការងារ។
ម៉ោង ១១៖ បន្ទាប់ពីធ្វើការនៅក្នុងកាវិកាល័យអស់ ២ ទៅ ៣ ម៉ោងកន្លងផុតទៅ កំដៅនិងចាប់ផ្តើមសាយភាយចេញពីការិយាល័យ ហើយស្បែករបស់អ្នកនឹងចាប់ផ្តើមស្ងួត។ សូមផឹកទឹកដើម្បីផ្តល់សំណើមដល់រាងកាយរបស់អ្នក និងកាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ។
ម៉ោង ១២៖ ផឹកទឹកបន្ទាប់ពីអាហារថ្ងៃត្រង់ គឺមិនត្រឹមតែល្អសម្រាប់ការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយរក្សារាងកាយបានយ៉ាងល្អ។
ម៉ោង ១៥ ទៅ ១៦៖ ពេលរសៀលមនុស្សភាគច្រើនតែងមានអារម្មណ៍ថា ងងុយគេង និងមិនអាចផ្តោតអារម្មណ៍លើការងារបាន។ ក្រោកឈរឡើង និងផឹកទឹក ១ កែវ ដើម្បីជួយសម្រួលដល់តុល្យភាពរបស់អ្នក។
ម៉ោង ១៧៖ ផឹកទឹកមួយកែវមុនពេលក្រោកចេញពីការិយាល័យ នឹងជួយកាត់បន្ថយអារម្មណ៍ស្រែកឃ្លាន និងអស់កំលាំងរបស់អ្នក។ ការធ្វើបែបនេះវាល្អសម្រាប់ការញ៉ាំអាហារពេលល្ងាច។
ម៉ោង ២២៖ ដើម្បីឲ្យមានសុវត្ថភាពគួរផឹកទឹកឲ្យបានកន្លះម៉ោង ឬមួយម៉ោងមុនពេលចូលគេង ព្រោះវាអាចជួយការពាររាងកាយក្នុងការទប់ស្តាត់ហានិភ័យនៃការកកឈាម៕
មតិយោបល់