ព័ត៌មានជាតិ

Update៖ បែនដីចាក់រួចទម្លាក់ទ្រុងចុះវិញ មិនធ្លាក់ក៏ចុះយកឈើគោះ បណ្ដាលឲ្យធ្លាក់ទ្រុងកិនគាបជាប់និងតួរថយន្ត ស្លាប់មួយរំពេចចោលប្រពន្ធកូន

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗចោលប្រពន្ធបន្ទាប់ពីត្រូវទ្រុងរថយន្តបែនទំងន់រាប់តោនធ្លាក់សង្កត់យ៉ាងពេញទំហឹង ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ប៊ុន កុល ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើកឡានដឹកដី ទីលំនៅបច្ចុប្បន្នស្នាក់សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមប្រព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកឡានបែន ដឹកដីមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-5035 យកមកចាក់នៅទីតាំងកន្លែងកើតហេតុពេលបែនចាក់ដីចេញពីទ្រុងរួចហើយក៏បែនទម្លាក់វិញតែមិនធ្លាក់ទ្រុងឡានសោះ បន្ទាប់មកជនរងគ្រោះក៏បានចុះមើលរួចក៏យកឈើទៅគោះ ស្រាប់តែត្រូវទ្រុងឡានធ្លាក់មកយ៉ាងពេញទំហឹងបណ្តាលឲ្យកិនជាប់និងតួរថយន្តតែម្តង ភ្លាមៗប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននាំគ្នាព្យាយាមជួយយកជនរងគ្រោះចេញដែរ តែអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុប្រជាពលរដ្ឋដែលឃើញហេតុការបានរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង រួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់