កាលពីថ្ងៃពុធ ម្សិលមិញនេះ សារព័ត៌មានជប៉ុន Nikkan បានចុះផ្សាយជាភាសាជប៉ុនថា iPhone ជំនាន់ថ្មី ដែលជា iPhone 5S នឹងត្រូវចាប់ផ្ដើមសង្វាក់ផលិតកម្មនៅខែក្រោយ។
សារព័ត៌មានជប៉ុនមួយនេះ បានចុះផ្សាយថា សម្រាប់គ្រឿងបរិក្ខាផ្គត់ផ្គង់ផ្សេងៗត្រូវបានក្រុមហ៊ុន Sharp, LG និង Japan Display ជាអ្នកទទួលបន្ទុក ព្រោះថា iPhone 5S មានលក្ខណៈដូចគ្នាទៅនឹង iPhone 5។
ព័ត៌មានថ្មីៗចុងក្រោយជាច្រើនបាននិយាយថា iPhone ជំនាន់ថ្មីអាចជា iPhone 5S ឬ iPhone 6 ប៉ុន្តែនៅមិនទាន់មានប្រភពណាមួយអះអាងថា iPhone ជំនាន់ថ្មីជា iPhone អ្វីនោះទេ ព្រោះថា ក្រុមហ៊ុន Apple នៅមិនទាន់បានប្រកាសជាសាធារណៈ៕
ព័ត៌មានជាតិ
មតិយោបល់