បន្ទាយមានជ័យៈ ថ្ងៃព្រហស្បត្តិ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០ នាទី មានករណីឣគ្គិភ័យមួយបានកើតឡើងនៅចំណុចបណ្ណាគា ពៅ លីប៉េង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាកម្មសិទ្ធរបស់ ឈ្មោះ លឹម សៀងហេង ភេទប្រុស ឣាយុ ២៩ឆ្នាំជនជាតិខ្មែរ មុខរប លក់សម្ភារៈសិក្សា ។
មូលហេតុ៖ បណ្តាល មក ពី ឆ្លងចរន្តអគ្គិសនី ។
កាខូចខាត: ផ្ទះល្វែងម្ចាស់ឈ្មោះ លឹម សៀងហេង ភេទ ប្រុស អាយុ ២៩ឆ្នាំ ទំហំ ៤x២០ម៉ែត្រ
– ម៉ូតូ ០៣ គ្រឿង
– កង់ ០១ គ្រឿង
– ម៉ាស៊ីនភ្លើង ០១ គ្រឿង
– សម្ភារៈសិក្សាគិតជាទឹកប្រាក់សរុបប្រហែល ៤០,០០០ ដុល្លារ ។
២- ឃ្លាំងគីបម្ចាស់ឈ្មោះ ពៅ រិទ្ធី ភេទ ប្រុស អាយុ ៥៥ឆ្នាំ
– ខូចខាតជញ្ជាំងមួយចំហៀង
– គីបក្នុងឃ្លាំងមានចំនួន ៣០០ដុំ ខូចខាត ៧០%
– អាវរោងចក្រ ១៥ ការ៉ុង ០១ ការ៉ុងស្មើ ៣០០គីឡូ ។
៣- ផ្ទះល្វែងរបស់ឈ្មោះ ឱក វណ្ណី ភេទស្រី អាយុ ៦១ឆ្នាំ ខូចខាតប្រេះជញ្ជាំងមួយចំហៀង ។
កិច្ចប្រតិបត្តិការណ៍អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ៤រថយន្តមាន៖
១. រថយន្តពន្លត់អគ្គិភ័យអធិការក្រុងប៉ោយប៉ែត ០១ គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន ០២ រថយន្ត ។
២. រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា ចំនួន ០១គ្រឿង ប្រើប្រាស់ ទឹកអស់ ចំនួន ០១ រថយន្ត ។
៣. រថយន្តពន្លត់អគ្គិភ័យរដ្ឋាលក្រុងប៉ោយប៉ែត ០១ គ្រឿងប្រើប្រាស់អស់ ចំនួន ទឹក ០១ រថយន្ត ។
គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕
មតិយោបល់