ព័ត៌មានជាតិ

ហេតុអ្វី ពេលខ្លះបុរសហៀរនោមដោយមិនដឹងខ្លួន?

 

មូលហេតុភាគច្រើន ដែលបណ្តាលឲ្យបុរសហៀរនោមដោយមិនដឹងខ្លួន មានដូចជាជំងឺក្រពេញប្រូស្តាតរីកធំ ជំងឺទឹកនោមផ្អែម និងជំងឺខួរក្បាល ។

បន្ទាប់ពីការវះកាត់មហារីកក្រពេញប្រូស្តាតឬការវះកាត់អ្វីផ្សេងទៀត នៅលើក្រពេញប្រូស្តាតក៏ជាមូលហេតុ ដែលបង្កឲ្យទៅជា ជំងឺហៀរនោមផងដែរ។ ពេលខ្លះវាអាចវិវត្ត ដោយសារប្លោកនោមមានសកម្មភាពខ្លាំងផងដែរ។ ការយល់ដឹងអំពីមូលហេតុនេះ គឺ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលយកការព្យាបាលឲ្យបានត្រឹមត្រូវពីគ្រូពេទ្យ។ ការកាត់បន្ថយស្ត្រេស អាចជួយនៅក្នុង ជំងឺហៀរនោមនេះបាន។ ជីវិតរស់នៅ សម្រាប់អ្នកដែលហៀរនោមដោយមិនដឹងខ្លួនគឺពិបាកណាស់ ។

ការធ្វើលំហាត់ប្រាណផ្លូវដង្ហើមឬការសមាធិអាចជួយអ្នកក្នុងការដោះស្រាយជាមួយនឹងរោគសញ្ញាទាំងនោះបាន ៕

មតិយោបល់