ព័ត៌មានជាតិ

នាយកសាលាជនជាតិដើមភាគតិចគ្រឹងម្នាក់ ត្រូវរថយន្តបុកនិងកិនបែកក្បាលចេញខួរស្លាប់

រតនគិរី: យោងតាមផេក ទូរទស្សន៍ខេត្តរតនគិរី បានឲ្យដឹងថា នាយកសាលាម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុក ហើយកិនបែកក្បាលចេញខួរ ថែមទាំងកិនបាក់ចង្កេះខ្ទេចខ្ទីគួរឲ្យសង្វេគណាស់ ហើយព្យាយាមបើករថយន្តរត់គេចខ្លួនបាត់
ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល០៦និង១២នាទីល្ងាច កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទល់មុខចម្ការរបស់លោក ពៅ រ៉ា ស្ថិតនៅក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ។

លោកវរសេនីយ៍ឯក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបរកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចិង ខាន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិគ្រឹង មានមុខរបរនាយកសាលា ហើយមានស្រុកកំណើតភូមិក្រឡា ឃុំប៉យ ស្រុកអូរជុំ ខេត្តរតនគីរី បច្ចុប្បន្នរស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី 1E-6503 ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍មូលដ្ឋានចុះមកអន្តរាគមន៍ ធ្វើលិខិតប្រគល់សពជូន ក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯម៉ូតូ កម្លាំងជំនាញបានធ្វើការដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញ ។

ដោយឡែករថយន្តបង្កហេតុ បណ្តាលឲ្យជនរងគ្រោះស្លាប់ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរករថយន្តបង្កហេតុខាងលើនេះ ដើម្បីយកមកធ្វើការដោះស្រាយ ទៅតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់