ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួង នាំទឹកពីអាងទឹក កំពីងកំពួយប្រមាណ៥លានម៉ែត្រគូប បង្ហូទៅឲ្យ អ្នកសេរីសោភ័ណ ប្រើប្រាស់

បន្ទាយមានជ័យ:មន្ត្រីជំនាញធនធានទឹក ក្រសួង មន្ទីរ បានកំពុងចុះពិនិត្យ មើលលទ្ធិភាពក្នុងការនាំទឹកចំនួន ប្រមាណ៥លានម៉ែត្រគូប ពីអាងទឹកកំពីងកំពួយ បញ្ចាល់ទឹកចូលស្ទឹងសិរីសោភ័ណ សម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ខណៈស្ទឹងសេរីសោភ័យ ជិតរីងស្ងួត ៤ ទៅ១០ថ្ងៃខាងមុខប្រសិនបើគ្មានភ្លៀងធ្លាក់។

នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញ ចុះទៅពិនិត្យដល់កន្លែង ជួបគ្រោះរាំងស្ងួត។

លោកបន្តថា បន្ទាប់ពីមានការព្រួយបារម្ភ ពីសំណាក់ប្រជាពលរដ្ឋ នៅ ខេត្តបន្ទាយមានជ័យ ពីបញ្ហាកង្វះទឹកប្រាស់ប្រាស់ ដោយសារស្ទឹងសេរីសោភ័យ ជិតរីងស្ងួត។ លោក លឹម គាន ហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧត្តុនិយម បានដាក់បទបញ្ជាដាច់ញាត្តិ ឲ្យក្រុមកាងារចុះទៅពិនិត្យ មើលលទ្ធិភាព នាំទឹកប្រមាណ៥លានម៉ែត្រគូប ទៅកាន់ស្ទឹង សេរីសោភ័យ ប្រសិនបើទឹកស្ទឹង ត្រូវរីងមែននោះ ។

អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានបញ្ជាក់បន្ថែមថាសម្រាប់ប្រជាពលរដ្ឋ ក្រុងសិរីសោភ័ណ កុំបារម្ភពីបញ្ហាទឹក ពីព្រោះ ប្រសិនបើបញ្ហានេះ នៅតែប្រឈមខ្លាំងឡើងនោះ លោករដ្ឋមន្រ្តី បានបញ្ជារួចហើយ ឲ្យក្រុមជំនាញ នាំទឹកពីអាងទឹកកំពីងកំពួយប្រមាណ៥លានម៉ែត្រគូប ចាក់តាមប្រឡាយមេ អូដនពៅ ឆ្ពោះទៅស្ទឹងមង្គលបូរី ហើយបញ្ចាល់ទឹកចូលស្ទឹងសិរីសោភ័ណ »។ យុទ្ធសាស្រ្តសម្រាប់ជួយសង្គ្រោះលើបញ្ហាទឹកជូនប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ គឺមានយូរហើយ មិនមែនទើបតែកើត មានបញ្ហានេះកើតឡើងឡើយ។

ព្រោះកន្លងមកក្រសួង មានលោក លឹម គានហោ ជារដ្ឋមន្ត្រី លោកបាន គិតគួររួចហើយ តាំងពីមុនមកម្លេះដោយក្រសួង បានសាងសង សំណង់ស្ទាក់ទឹក កាត់ស្ទឹងបវិល ត្រង់ចំនុចឃុំព្រៃខ្ពស់ រួចហើយ ហើយក្រសួង ក៏បានជីកប្រឡាយមេ១ខ្សែ ដើម្បីភ្ជាប់ស្ទឹងមង្គលបុរី ទៅកាន់ស្ទឹងសេរីសោភ័ណ រួចហើយដែរ។ ជាមួយគ្នានេះ ខណៈក្រុមកាងារកំពុងស្វះស្វែងជួយប្រជាពលរដ្ឋ លោកមានការសោកស្តាយផងដែរ ចំពោះ កាសែតនិងគេហទំព័រ ក្នុងស្រុកមួយ បានផ្សាយខុសពីការពិតដែលថា «មន្ត្រីក្រសួងធនធានទឹក រិះគន់ពលរដ្ឋ ខេត្តបន្ទាយមានជ័យមិនបានរាយការពីការការខ្វះទឹក» បញ្ហានេះ លោក មិនបាននិយាយបែបនេះទាល់តែសោះ។ លោកបញ្ជាក់ផងដែរថា ចំពោះលោកជាអ្នកនាំពាក្យលោក និយាយអ្វីតែកាងារបច្ចេកទេស ក្រៅពីនោះលោកមិននិយាយឡើយ។ ក្រោយពីមានការផ្សព្វផ្សាយ សារព័ត៌មាននោះ បានធ្វើការសុំទោសលោកជាសាធារណ:ហើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា។

លោកបន្ថែមថា ពាក់ពន្ធ័ទៅ និងកង្វះទឹកប្រើប្រាស់នេះ និយាយជារួមនៅក្រមខណ្ឌទូទាំងប្រទេស ក្រសួងធ្លាប់បានប្រកាស ជាបន្តបន្ទាប់ សុំឲ្យប្រជាពលរដ្ឋ ពលរដ្ឋត្រូវចេះប្រើប្រាស់ ឬរក្សាទុកទឹកដើម្បីប្រើប្រាស់ទៅថ្ងៃមុខ ដោយសារភាពរាំងស្ងួតនេះ មិនមែនកើតមាននៅកម្ពុជានោះទេ។

លោកបញ្ជាក់បន្ថែមថាប្រសិន បើពិនិត្យឃើញថាស្ទឹងសេរីសោភ័យ មិនអាចធានាការប្រើប្រាស់ទឹកបានទេ ក្រុមកាងារ និងបញ្ជួនទឹកទៅពីអាងទឹកកំពីងកំពួយ ប្រមាណ៥លានម៉ែត្រគូប ចាក់តាមប្រឡាយមេ អូដនពៅ ឆ្ពោះទៅស្ទឹងមង្គលបូរី ហើយបញ្ចាល់ទឹកចូលស្ទឹងសិរីសោភ័ណ យ៉ាងយូរ ៣ទៅ៤ថ្ងៃ ឬយ៉ាងយូរ១សប្តាហ៏ ទឹកនឹងទៅដល់ហើយ៕

13010881_862462767208921_6660713200973575390_n 13076708_862462777208920_2899261553977590006_n 13007147_862462833875581_2460673123599230373_n unnamed (2) unnamed (1)

មតិយោបល់