ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ករណីអត្តឃាតដោយចង.កសម្លាប់ខ្លួន នៅចំណុចក្នុងបន្ទប់ផ្ទះលេខ165A ផ្លូវលេខ66 D ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ខាត់ រដ្ឋា ហៅអៀ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ បន្ទប់ជួលកន្លែងកើតហេតុ។
ស្រុកំណើតៈ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្លាកស្នាមៈមានស្នាមទ្រុតកកផ្នែកខាងមុខ ក្រៅពីនោះលើដងខ្លួនគ្មានស្នាមអ្វីផ្សេងទេ។
មូលហេតុ៖ នឹកឪពុកពេកក៏ទៅលេង តែម្ដាយចុងមិនឲ្យចូលផ្ទះ និងតូចចិត្តគ្មានលុយកាក់ដណ្ដឹងប្រពន្ធ។
វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ៖ ខ្សែក្រណាត់ខោខ្លី។
ដំណើររឿង៖ មុនពេលកើតហេតុកាលពីប៉ុន្មានថ្ងៃមុនជនរងគ្រោះដោយនឹកឪពុកពេក ក៏ទៅលេងនៅផ្សារដើមរការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តែត្រូវម្ដាយចុងបណ្ដេញចេញមិនឲ្យចូលផ្ទះរហូតដល់ពីរដង ក៏វិលមកបន្ទប់ស្នាក់នៅវិញក្នុងសភាពវិបត្តិផ្លូវចិត្ត ស្រងូតស្រងាត់មិននិយាយស្ដី លុះវេលាកើតហេតុម្ចាស់ផ្ទះឡើងទៅហៅដើម្បីទៅធ្វើការ មិនឮឆ្លើយក៏គាស់បន្ទប់មើលស្រាប់តែឃើញ ចង.ក ស្លាប់បាត់ទៅហើយ រួចរាយការណ៍សមត្ថកិច្ច។
សន្និដ្ឋានវាយតម្លៃ៖ តាមការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ នឹងធ្វើកោសល្យវិច័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក វេជ្ជបណ្ឌឹត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺ ជនរគ្រោះស្លាប់បណ្ដាលមកពីធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនពិតប្រាកដមែន។
ករណីក្រោយត្រួតពិនិត្យកោសល្យវិច័យរួច សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅនៅវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
មតិយោបល់