ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

បន្ទាយមានជ័យ: ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកស្វាយចេកធ្វើការឃាត់ខ្លួន ពីបទរក្សាទុក និងចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នេះ  នៅចំណុចមុខផ្សារ រលួស ស្ថិតក្នុងភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សរ ប៊ុនសឿង បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហេងដាំ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិគោកខ្វាវ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទី២.ឈ្មោះ យ៉ុន វីណូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកខ្វាវ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដែលដកហូតបានពីជនសង្ស័យមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន៣កូន ថង់កិបស្មើ៩.៩២ក្រាម និងថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤គ្រាប់ ទូរស័ព្ទដៃចំនួន៣គ្រឿង ខ្សែកមួយខ្សែ។

ជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងនៅព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញសាកសួរ និងកសាងសំណុំរឿងរួចរាល់៕

photo_2016-08-17_07-51-45

photo_2016-08-17_07-51-49

photo_2016-08-17_07-51-52

មតិយោបល់