បរទេស៖មេធាវីម្នាក់តំណាងឲ្យក្លឹប Barcelona ត្រូវបានគេដឹងថាបានដាក់ពាក្យបណ្តឹងមួយទៅកាន់សហភាពអ៊ឺរ៉ុបដើម្បីព្យាយាមនៅក្នុងឱកាសចុងក្រោយរារាំងការផ្ទេរកំពូលកីឡាករ Lionel Messi ទៅកាន់ក្លឹបបារាំង PSG។
គឺជាការប៉ុនប៉ងចុងក្រោយមួយខណៈដែលកីឡាករត្រូវបានគេជឿជាក់ថាបានហោះទៅដល់បារាំងទៅហើយដើម្បីតេស្តសុខភាពនិងចុះកុងត្រាជាផ្លូវការក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយ។
លោកមេធាវី Dr. Juan Branco បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការតំណាងឲ្យក្លឹប Barcelona ដោយចោទប្រកាន់ថា PSG កំពុងស្ថិតនៅក្នុងលក្ខខណ្ឌមួយដែលមិនគោរពទៅលើច្បាប់ហិរញ្ញវត្ថុដោយយុត្តិធម៍ឬFinancial Fair Play ខ្លាំងជាងអ្វីដែល Barcelona ត្រូវបានចោទប្រកាន់ដោយ La Liga ទៀតផងដោយធៀបថា PSG ស្ថិតនៅក្នុងកម្រិត៩៩ភាគរយនៃអត្រាប្រាក់កម្រៃរបស់កីឡាករលើសទៅនឹងច្បាប់ខណៈដែល Barcelona គឺស្ថិតនៅក្នុងកម្រិតត្រឹមតែ៥៤ភាគរយប៉ុណ្ណោះ៕
មតិយោបល់