ព័ត៌មានជាតិ

Samsung ត្រៀម​បង្ហាញ Tablet ៧ និង ៥ នៅ​ត្រីមាស​ទីមួយ​

​ក្រុមហ៊ុន Samsung បាន​ត្រៀម​ខ្លួន​ដើម្បី​បញ្ចេញ​ម៉ូ​ដែល​ឧបករណ៍ Tablet ថ្មី​សម្រាប់​ផ្គត់​ផ្គង​ទីផ្សារ​នៅក្នុង​ត្រីមាស​ទី ១ នៃ​ដើមឆ្នាំ ២០១៤ ប៉ុន្តែ​បច្ចេកវិទ្យា​យក្ស​នេះ មិន​ខ្វល់ខ្វាយ​ការផ្សាយ​ពាណិជ្ជកម្ម​ឡើយ ជាពិសេស​មូលដ្ឋាន​របស់​ខ្លួន​ដែល​មាន​នៅក្នុង​ប្រទេស​កូរ៉េ​។ តាមរយៈ​អ្នកជំនួញ​កូរ៉េ​បាន​អះអាងថា នៅក្នុង​ខែ​មករា​ក្រុមហ៊ុន Samsung នឹង​បង្ហាញ​ម៉ូ​ដែល​ថ្មី​នៃ Tablet ដោយ​ប្រើប្រាស់ Windows 8 ជាមួយ​នឹង​ទំហំ​ផ្ទុក ៤ ជី​។ Tablet 7 ត្រូវបាន​គេ​រំពឹងថា​នឹង​បំពាក់​មក​ជាមួយ​នូវ​អេក្រង់​ទំហំ ១១ អ៊ី​ញ ប្រើ​ប្រព័ន្ធ​ដំណើរការ Core i5 របស់​ក្រុមហ៊ុន intel ។ ចំណែកឯ Tablet 5 គឺ​មាន​សមត្ថភាព​ស្រដៀង​គ្នា​ដែរ គ្រាន់តែ​ទំហំ​ផ្ទុក​របស់​វា​តូច​ជាង​បន្តិច​គឺ ៣៤ ជី​ហ្គា​បៃ SSD បើ​ធៀប​ទៅនឹង Tablet 7 គឺ ១២៨ ជី​ហ្គា​បៃ​។ ដូច​ដែល​អ្នក​បាន​ឃើញ​រួច​ហើយ​ឧបករណ៍​ទាំងពីរ​នេះ​មាន​លក្ខណៈ​ពិសេស​ស្រដៀង​គ្នា ហើយ​នឹង​ចេញ​លក់​នៅលើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ព្រម​គ្នា​ដែរ​៕​’
Samsung-To-Launch-New-ATIV-Tab-7-and-5-Tablets-for-Business-Users-in-January

មតិយោបល់