ព័ត៌មានជាតិ

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

កណ្តាល: កម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន ០៣នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កាលពីវេលាម៉ោង០១ និង០០នាទី ស្ថិតនៅត្រង់ចំណុច ក្នុងផ្ទះជួល ភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ៖ ជនសង្ស័យទាំង ០៣នាក់រួមមាន ៖ ១-ឈ្មោះ វិន វុធ ហៅភឿក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (លទ្ធផលតេស្តរកមេរោគកូវីដ១៩ អវិជ្ជមាន(-) ) ។ ២-ឈ្មោះ ធន់ សុខខៀវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) -លទ្ធផលតេស្តរកមេរោគកូវីដ១៩ អវិជ្ជមាន(-) ។ ៣-ឈ្មោះ យ៉ន លា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ -(លទ្ធផលតេស្តរកមេរោគកូវីដ១៩ អវិជ្ជមាន (-) ។

ចំណែកឯវត្ថុតាងចាប់យករួមមាន៖ ១-ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន០៣កញ្ចប់តូច (ទំងន់០,៣៥ក្រាម) ។ ២-ទូរស័ព្ទដៃ ចំនួន០២គ្រឿង ។ ៣-ឧបករណ៍សំរាប់ប្រើប្រាស់រួមជាមួយសម្ភារ:សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់