បាត់ដំបងៈ ដោយអនុវត្តន៍ តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣២ នាទី នៅចំណុចជីរក ស្ថិតនៅក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណីល្បែងស៊ីសង ( ភ្នាល់ មាន់ជល់ ) ០១ករណី និងបាននាំខ្លួនមនុស្សចំនួន០៦នាក់ មកកាន់ស្នងការដ្ឋាន ។
១-ឈ្មោះ ម៉ាន់ ធឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ភូមិ បឹងប្រី ឃុំ ស្នឹង ស្រុក បាណន់ ខេត្តបាត់ដំបង ។
២-ឈ្មោះ ម៉ាន់ ថា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅ ភូមិ កំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ចិន វុន ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិ បឹងក្រសាល ឃុំ ស្នឹង ស្រុក បាណន់ ខេត្តបាត់ដំបង ។
៤-ឈ្មោះ យ៉ន ម៉ាប់ ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅ ភូមិ ព្រះ ស្រែ ឃុំ ស្នឹង ស្រុក បាណន់ ខេត្តបាត់ដំបង ។
៥-ឈ្មោះ លឿត ឡាប ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅ ភូមិ បឹងក្រសាល ឃុំ ស្នឹង ស្រុក បាណន់ ខេត្តបាត់ដំបង ។
៦-ឈ្មោះ ភួន កក្កដា ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិ បឹងប្រី ឃុំ ស្នឹង ស្រុក បាណន់ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូចំនួន ០៣ គ្រឿង
– មាន់ជល់ ចំនួន ០៥ ក្បាល
– ស៊ុមមាន់ ចំនួន ០២
– សង្វៀន សម្រាប់ ជល់មាន់ចំនួន ០១
– ជញ្ជីង សម្រាប់ ថ្លឹងមាន់ជល់ ចំនួន ០១
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងតែ ធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់