ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបើកលឿនចុះចំណោត បណ្តាលឲ្យក្រឡាប់ស្លាប់ម្នាក់ និងរបួសធ្ងន់០៣នាក់

មណ្ឌលគិរី: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុង ល្បឿនលឿន ផ្លូវចុះចំណោតក្រឡាប់ បណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំណែកមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នោះបានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅផ្លូវកៅស៊ូ ស្ថិតភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

លោកវរសេនីយ៍ទោ យឹម ចិន្តា នាយការិយាល័យនគរបាលចរាចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAl ពណ៌លឿង ស្លាកលេខភ្នំពេញ 3C-1167 បើកបរដោយឈ្មោះ តុត គ្រី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិដារកណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រត់គេចខ្លួនបាត់ក្រោយកើតហេតុ ។ អ្នករួមដំណើរទី១-ឈ្មោះ អេង អាំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកោះស្ពាយ ឃុំក្បាលដំរី ស្រុកសេសាន ខេត្តស្ទឹងត្រែង រងរបួសស្រាល ។ ទី២-ឈ្មោះ វ៉ា ចន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង រងរបួសស្រាល ។ ទី៣-ឈ្មោះ ស្រ៊ីន គឹម ហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាម៉ៅលើ ឃុំកំពងគរ ស្រុកព្រែកប្រសប ខេត្តក្រចេះ រងរបួសបាក់ដៃខាងស្តាំ និងទី៤-ឈ្មោះស្រ៊ីន គឹមហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក រសនៅភូមិតាម៉ៅលើ ឃុំកំពងគរ ស្រុកព្រែកប្រសប ខេត្តក្រចេះ ស្លាប់នៅកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកនាយការិយាល័យបន្តថា មធ្យោបាយត្រូវបានកម្លាំងជំនាញពិនិត្យ រួចកំពុងស្ទូចយកទៅរក្សារទុក នៅស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ចំណែកជនរងគ្រោះទាំងបី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី សពត្រូវបានកម្លាំងប្រគល់ ជូនបងប្រុសបង្កើត និងតំណាងក្រុមហ៊ុន LNSK ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

មតិយោបល់