ព័ត៌មានជាតិ

សិស្សប្រឡងជាប់និទ្ទេសA នៅខេត្តកំពង់ស្ពឺ ពិតជាមានសំណាងមែន!

កំពង់ស្ពឺ: សិស្សនិទ្ទេសA របស់ខេត្តកំពង់ស្ពឺ ចំនួន៣នាក់ ត្រូវបានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ ផ្ដល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ZOOMER-X ចំនួន៣គ្រឿង ដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ។

សិស្សទាំង៣ដែលទទួលបាននិទ្ទេសA នៅពេលនេះរួមមាន ៖
១. ហ៊ត ឈៀងហេង មកពីវិទ្យាល័យត្រែងត្រយឹង ទទួលបានពិន្ទុ ៩៩,៩១២
២. ជា បរិបូរ មកពីវិទ្យាល័យវាលពង់ ទទួលបានពិន្ទុ ៩៩,៨២៧
៣ . អ៊ឹង ហ្គិចភីង មកពីវិទ្យាល័យកំពង់ស្ពឺ ទទួលបានពិន្ទុ ៩៩,៧៧៩ ។

ក្នុងនោះដែរ សម្រាប់ខេត្តកំពង់ស្ពឺ ចំនួនសិស្សនិទ្ទេសA ប៉ុន្មានក៏បានដែរ ព្រោះថារង្វាន់ម៉ូតូនៅទីនេះមានស្រាប់ សម្រាប់ចែកជូន ។ ហើយក្មួយៗ ដែលទទួលបានរង្វាន់នៅពេលនេះ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របន្ដទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិ ហើយត្រូវចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានទៅដល់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយឲ្យទទួលបាននៅលទ្ធផលល្អដូចក្មួយៗនាពេលនេះដែរ៕

មតិយោបល់