ព័ត៌មានជាតិ

Facebook បញ្ចូល​មុខងារ Video Call បំពេញចិត្ត​អ្នកលេង Messenger

​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជជែក​លេង​កម្សាន្ត​នៅ​លើ​កម្មវិធី Facebook Messenger នៅពេលនេះ មាន​ដំណឹង​ល្អ​មួយ​គឺ Facebook បានអនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ Call ជា​លក្ខណៈ​វីដេអូ មើល​មុខ​គ្នា​ឃើញ​។​
Facebook បានប្រកាសថា អ្នកប្រើប្រាស់​កម្មវិធី Facebook Messenger ទាំង ៦០០​លាន​នាក់ នឹង​អាច​មើល​មុខ​គ្នា​ឃើញ​ចាប់ពីពេលនេះ​តទៅ ជាមួយ​នឹង​មុខងារ Video Call ប៉ុន្តែ​សម្រាប់​ថ្ងៃនេះ គឺ​ប្រើ​បាន​តែ​នៅក្នុង​ប្រទេស​ចំនួន ១៨ ប្រទេស​ប៉ុណ្ណោះ​គឺ​មាន​អាមេរិក ប៊េល​ហ្ស៊ិ​ក កាណាដា ក្រូ​អាស៊ី ដា​ណឺ​ម៉ាក បារាំង ក្រិច អៀរ​ឡង់ ឡាវ លី​ទុយ​អា​នី ម៉ិ​កសិក នី​ហ្សេ​រី​យ៉ា ន័​រវែ​ស អូ​ម៉ង់ ប៉ូឡូញ ព័រ​ទុយ​ហ្គាល់ ចក្រភព​អង់គ្លេស និង​អ៊ុយ​រូ​ហ្គាយ ចំណែក​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នឹង​មាន​នៅ​ខែក្រោយ​៕​
messenger-video-call2

មតិយោបល់